ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម និងលោកជំទាវ សួស​ ណារ៉ា​ បានអញ្ជើញជាអធិបតី ក្នុងពិធីបូជាព្រះសពសម្ដេចឧត្តមមុនីកិត្តិបណ្ឌិត យឿង យ៉ាត់ នៅវត្តជ្រោយអំពិល

ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម និងលោកជំទាវ សួស ណារ៉ា បានអញ្ជើញជាអធិបតី ក្នុងពិធីបូជាព្រះសពសម្ដេចឧត្តមមុនីកិត្តិបណ្ឌិត យឿង យ៉ាត់  នៅវត្តជ្រោយអំពិល។
============================
    រសៀលថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនិងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា និងលោកជំទាវ សួស ណារ៉ា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបូជាព្រះសពសម្ដេចឧត្តមមុនីកិត្តិបណ្ឌិត យឿង យ៉ាត សមាជិកថេរសភាពុទ្ធសាសនា និងជាអតីត ព្រះចៅ អធិការវត្តជ្រោយអំពិល ។
     បន្ទាប់ពីតម្កល់ព្រះសពធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនាអស់រយៈកាលដប់ពីរខែ និងម្ភៃប្រាំពីរថ្ងៃ នៅវត្តជ្រោយអំពិល ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ។
   គួរបញ្ជាក់ផងដែរថា ការបាត់បង់ព្រះជន្មសម្តេចព្រះឧត្តមមុនីកិត្តិបណ្ឌិត យឿង យ៉ាត់ គឺជាការបាត់បង់ព្រះសង្ឃពហុស្សូតខ្មែរមួយព្រះអង្គ ដែលបានបូជា ព្រះ កាយថ្វាយ ចំពោះព្រះពុទ្ធសាសនា និងការបាត់បង់កល្យាណមិត្តដ៏មានប្រជាប្រិយភាពស្លូតបូតសុភាពរាបសា និងមានបទពិសោធន៍ចាស់ទុំក្នុង ព្រះពុទ្ធសាសនា និងជាវីរៈភាពព្រះសង្ឃខ្មែរ ដែលទឹកព្រះទ័យទូលំទូលាយបានបូជាព្រះកាយពល និងបញ្ញាស្មារតី ដើម្បីបុព្វហេតុព្រះពុទ្ធសាសនា និងប្រជាពុទ្ធបរិស័ទ។

 

Flag Counter