ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីពិធីសូត្រលើកទី២៨ និងប្រឡងចាំមាត់លើកទី២ គម្ពីរអាល់គូរអានុការីមថ្នាក់ជាតិឆ្នាំ២០១៩ ក្រោមប្រធានបទ “ឥស្លាមនិងវប្បធម៌”

ការគោរពសិទ្ធិសេរីភាព ជំនឿសាសនារបស់បុគ្គលជាតម្លៃនៃជំនឿសាសនានីមួយៗក្នុងការវិភាគឈ្វេងយល់ផ្លូវត្រូវសម្រាប់សុភមង្គលរបស់សង្គមជាតិ។
===============================
         ព្រឹកថ្ងៃសៅរ៍ ១២កើត ខែមារ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា  បានអញ្ជើញជាអធិបតីពិធីសូត្រលើកទី២៨ និងប្រឡងចាំមាត់លើកទី២ គម្ពីរអាល់គូរអានុការីមថ្នាក់ជាតិឆ្នាំ២០១៩ ក្រោមប្រធានបទ “ឥស្លាមនិងវប្បធម៌” ។
     ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះក្នុងនាមក្រសួងធម្មការនិងសាសនានិងក្នុងនាមឯកឧត្តមទេសរដ្ឋមន្រ្តីផ្ទាល់ សូមថ្លែងអំណរគុណនិងសូមសំដែងនូវ មនោសញ្ចេតនាអបអរសាទរចំពោះពិធីសូត្រលើកទី២៨ និងប្រឡងចាំមាត់លើកទី២ គម្ពីរអាល់គូរអានុការីមថ្នាក់ជាតិឆ្នាំ២០១៩ ដែលមានបងប្អូនសាសនិកឥស្លាម ករី-ករីអះ ហាហ្វីស-ហាហ្វីហ្សោះចូលរួមដ៏ច្រើនកុះករ និងអធិកអធមនាពេលនេះ។
   តាមរយៈសូត្រនូវខ្លឹមសារគម្ពីរអាល់គួរអាននេះ បានបង្ហាញឲ្យឃើញពីភាពឈ្លាសវៃក្នុងការដឹកនាំ ថ្នាក់ដឹកនាំនៃសាសនាឥស្លាមទាំងអស់ក្នុងព្រះរាជាណាចក្រ កម្ពុជានេះ ដែលធ្វើអោយមានសាមគ្គីគ្នានិងបំពេញការងារយ៉ាងសកម្មក្នុងកិច្ចការសង្គម ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។
    ឯកឧត្តមទេសរដ្ឋមន្រ្តីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកឧកញ៉ាចាងហ្វាងនៃគណៈ ដឹកនាំនៃសាសនាឥស្លាមកម្ពុជានិងមន្រ្តីគ្រប់លំដាប់ថ្នាក់ព្រម ទាំងស្ថាប័នឯកជននានាដែលតែងតែចូលរួមសកម្មភាពមនុស្សធម៌នានាក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងចាកផុតពីបន្ទាត់នៃភាពក្រីក្រ ។ ម្យ៉ាងវិញទៀតដោយស្មារតីនៃវប្បធម៌ សន្តិភាព ដែលបានកើតចេញពីសុខដុមនីយកម្មសាសនានៅកម្ពុជា ជាមូលដ្ឋានគ្រឹះនៃការចេះអធ្យាស្រ័យគ្នាយោគយល់គ្នា និងគោរពគ្នាទៅវិញទៅមកនៃពហុសហគមន៍បានធ្វើឲ្យមនុស្សជាតិអោយរស់នៅប្រកបដោយសេចក្តីសុខសុភមង្គល សុខដុមរមនា ដូចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអង្គសន្និសីទអន្តរជាតិថ្នាក់អន្តរជានិងតិដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០០៨ កន្លងទៅ។
  ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បញ្ជាក់ជូន អំពីគោលនយោបាយឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកឱ្យប្រទេស និងប្រជាជនកម្ពុជានូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យនិងសូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿនិងបង្កលក្ខណៈសម្បត្តិល្អដល់ សកម្មភាពនៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាពលរដ្ ឋនិងសាសនិកនៃសាសនាទាំងឡាយនៅកម្ពុជា ព្រមទាំងស្ថិរភាព នយោបាយនិងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។

ក្នុងពិធីនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឧបត្ថម្ភថវិកា២លានរៀល និងអង្ករ១តោនផងដែរ។

Flag Counter