ពិធីបិទនៃពិធីសូត្រលើកទី២៨ និងប្រឡងចាំមាត់លើកទី២ គម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិឆ្នាំ២០១៩

  • Print

អបអរសាទរពិធីបិទនៃពិធីសូត្រលើកទី២៨ និងប្រឡងចាំមាត់លើកទី ២  គម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិឆ្នាំ២០១៩ ក្រោមប្រធានបទ " ឥស្លាម និង វប្បធម៌ "ក្រោមអធិបតីភាព  លោកជំទាវកិត្តិសង្ហាបណ្ឌិត  ឧបនាយករដ្ឋមន្រ្តី  ម៉ែន សំអន  រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយព្រឹទ្ធសភា -រដ្ឋសភា និងអធិការកិច្ច តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានបេក្ខជនជាករី បេក្ខនារីជាករីអះ និង ទន្ទេញចាំមាត់ចំនួន ៣៨ នាក់ តំណាងមកពី ២០ រាជធានី- ខេត្ត ជ័យលាភីលេខ១ បេក្ខជនបានទៅឈ្មោះ កៅ អីសា មកពីខេត្តស្ទឹងត្រែង  និងបបេក្ខនារីបានទៅឈ្មោះ ម៉ាន ម៉ារីយ៉ះ មកពីខេត្ត ត្បូងឃ្មុំ និងទន្ទេញចាំមាត់បានទៅឈ្មោះ សាន់ រ៉ូសាលី មកពីខេត្តក្រចេះ នឹងទៅចូលរួមតំណាងប្រទេសកម្ពុជា ក្នុងពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ អន្តរ ជាតិ ប្រចាំឆ្នាំ២០១៩នាទី ក្រុងកូឡាលំពួរ ប្រទេសម៉ាឡេសុី។