កម្មវិធីប្រឡង​ចូលរៀន​ពុទ្ធិក​មធ្យម​សិក្សា​បឋមភូមិទូទាំង​ប្រទេស

ព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ខែ មីនា ឆ្នាំ២០១៩។ សម្តេច  ព្រះតេជគុណ ឯកឧត្ដម លោកជំទាវ អស់លោក  លោកស្រី បាននិមន្តយាង និងអញ្ចើញចូលរួមកាត់វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ(នៅមណ្ឌលភ្នំពេញ _ពុវិសុ) ក្រោមព្រះអធិបតីភាពនិងអធិបតីភាពសម្តេចព្រះមហាសុមេធា ធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះ អគ្គាធិការ និង  ឯកឧត្ដម ផ្លោក ផន រដ្ឋលេខាធិការ តំណាងឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ។បេក្ខសមណ និងបេក្ខជន មណ្ឌលរាជធានីភ្នំពេញមានចំនួន៤៨០អង្គ/នាក់មាន២០បន្ទប់) សម្រាប់បេក្ខសមណ បេក្ខជន សរុបទូទាំងប្រទេសមានចំនួន២៨៤៧អង្គ/នាក់ ចំនួន១១៦បន្ទប់ (មាន១៣មណ្ឌល)។

Flag Counter