ពិធីសំណេះសំណាលរបស់ឯកឧត្ដម ញ៉ែម វ៉ាលី ជាមួយមន្ត្រីរាជការពុទ្ធសាសនបណ្ឌិត្យ

ពុទ្ធសាសនបណ្ឌិត្យមានកិត្តិយសដោយបានឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជារដ្ឋលេខាធិការទទួលបន្ទុក បានអញ្ជើញមកសំណេះសំណាលជាមួយមន្ត្រីបុគ្គលិក នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។ ឯកឧត្ដមរដ្ឋលេខាធិការ បានកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ពុទ្ធសាសនបណ្ឌិត្យព្រមទាំងបានលើកជាអនុសាសន៍ផ្ដាំផ្ញើមួយចំនួនមានជាអាទិ៍ ១.បន្តកិច្ចការងារប្រចាំថ្ងៃជាពិសេសកិច្ចការស្រាវជ្រាវចងក្រងដែលជាការងារស្នូលរបស់ពុទ្ធសាសនបណ្ឌិត្យ, ២. គោរពសហលក្ខខណ្ឌមន្ត្រីរាជការស៊ីវិល, ៣. សីលធម៌ការងារ, ៤. ស្វែងយល់ពីចំណេះដឹងទូទៅបន្ថែមទៀត ជាពិសេសកិច្ចការកំណែទម្រង់របស់រាជរដ្ឋាភិបាល, ៥. កិច្ចការចុះមូលដ្ឋាន និងការងារបក្ស។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះវត្តមាន និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះពុទ្ធសាសនបណ្ឌិត្យ។

Flag Counter