ប្រតិភូអង្គការពុទ្ធសាសនាជប៉ុនទស្សនកិច្ចពុទ្ធសាសនបណ្ឌិត្យ

ថ្ងៃ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩ ពុទ្ធសាសនបណ្ឌិត្យបានទទួលប្រតិភូដឹកនាំដោយ លោក មីយ៉ាម៉ុតុ យូហ្សីយ៉ាគី (Miyamoto Yoshiaki) ជាប្រធានសាខាអង្គការ រីស្សូ កូសីកៃ តំបន់អូដេត (Ohdate) ដើម្បីស្វែងយល់ពីប្រវត្តិ និងដំណើរការរបស់ពុទ្ធសាសនបណ្ឌិត្យ ។ លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យ បានធ្វើសេចក្ដីរាយការណ៍ពីប្រវត្តិសង្ខេប និងស្នាដៃរបស់ពុទ្ធសាសនបណ្ឌិត្យ ជូនដល់ប្រតិភូដើម្បីជ្រាប ។ ដោយ លោក មីយ៉ាម៉ុតុ យូហ្សីយ៉ាគី បានថ្លែងកោតសរសើរដល់សមិទ្ធផលនានាដែលថ្នាក់ដឹកនាំនិងមន្ត្រីរាជការបុគ្គលិកពុទ្ធសាសនបណ្ឌិត្យសម្រេចបាន។ បន្ទាប់ពីនេះមក គណៈប្រតិភូ បានទស្សនាបណ្ណាល័យ ព្រមទាំងពិនិត្យមើលដើមទ្រាំងដែលមានដុះក្នុងបរិវេណនេះ។

 

Flag Counter