ពីធីបុណ្យវិសាខបូជា ១៨/០៦/២០១៩

  • Print

នៅថ្ងៃ សៅរ៍ ១៥ កើត ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម និង លោកជំទាវ ដឹកនាំប្រតិភូ ក្រសួងធម្មការ ចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ ស្រុក ឧត្តុង្គ ខេត្ត កំពង់ស្ពឺ ។ 

ពិធីបុណ្យវិសាខបូជា គឺជាពិធីមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនារាប់ថាជាពុទ្ធានុស្សរណាកិច្ចដ៏សំខាន់សម្រាប់រំលឹកដល់ព្រះពុទ្ធសមណគោតម បរមគ្រូ នាថ្ងៃពេញបូណ៌ (គឺថ្ងៃ១៥កើត) ខែពិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ  ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសេរី។ 

      ការដែលប្រារព្ធពិធីបូជានាថ្ងៃ ១៥កើត  ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញាខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្គីរ បឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាលគឺ ជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្មាសម្ពុទបរមគ្រូ :

  ១-ទ្រង់ប្រសូតចាកឧទរមាតា : ថ្ងៃសុក្រ  ពេញបូណ៌មី ខែពិសាខ  ឆ្នាំច មុន ព.ស.៨០ឆ្នាំ។

 ២-ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ : ថ្ងៃ ពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា   មុនព.ស.៤៥ឆ្នាំ ។

  ៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរិនិព្វាន :  ថ្ងៃអង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់  ជាការចាប់ផ្តើមពុទ្ធសករាជ ។

ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងព្រះគណៈអធិបតីភាព សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ 

នាយកដ្ឋានកិច្ចការព្រះពុទ្ធសាសនាបានរៀបចំបច្ច័យ ទេយ្យទាន ជូនឯកឧត្តមទេសរដ្ឋមន្ត្រីនិងលោកជំទាវ ដើម្បីដាក់បាត្រប្រគេនព្រះសង្ឃចំនួន ៣០០ អង្គ(៨០ផ្លូវការ) ក្នុងពិធីនោះផងដែរ។