ឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ផ្លេក ភិរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា

រសៀលថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងគោរពវិញ្ញាណក្ខ័ន្ធសពលោកជំទាវផ្លេក ភិរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតអគ្គលេខាធិការរដ្ឋសភា។

ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៥:៣០នាទីរសៀល ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ។

សពលោកជំទាវ ត្រូវបានរាជរដ្ឋាភិបាលរៀបចំ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅក្នុងបរិវេណវត្តបទុមវត្តី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

Flag Counter