ពិធីហូបនំបញ្ចុកសាមគ្គីជាតិ

តាមការប្រកាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

  នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេដ្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០១៩ឯកឧត្តម ហ៊ឹម ឆែម   សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តស្វាយរៀង ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក និងលោកជំទាវ សួស ណារ៉ា នៅតាមភូមិទាំង១០ស្ថិតឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង  បានរៀបចំការហូបនំបញ្ចុកសាមគ្គីជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។

 លោក ជា សារ៉ន មេឃុំអំពិល បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ ដែលបានអញ្ជើញមករៀបចំ និងហូបនំបញ្ចុកសាមគ្គីជាតិ នៅក្នុងមូលដ្ឋានរបស់លោកនាពេលនេះ ។

 ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញមានប្រសាសន៍សំណេះសំណាលក្នុងឱកាស នោះដោយបានបញ្ជាក់ថា ចាប់ពីសតវត្សទី១៣ រហូតដល់សតវត្សទី១៩ ប្រទេសយើងបានជួបប្រទះនូវសង្គ្រាមជាមួយថៃ៣០០ឆ្នាំ បន្ទាប់មកស្ថិតក្នុងអាណានិគមនិយមបារាំង និងរបបប្រល័យពូជសាសន៍ប៉ុលពត ។ ចាប់ពីឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ ប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ។ 

 ក្នុងនាមប្រធានក្រុមការងារចុះជួយស្រុករមាសហែក ដែលបានរៀបចំការហូបនំបញ្ចុកសាមគ្គីភាពឯកភាពជាតិនៅពេលនេះ ក៏ដូចជាការចូលរួមការហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយបងប្អូនសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ របស់ខ្លួនទូទាំងស្រុករមាសហែក ក៏ដូចទូទាំងប្រទេស និងសូមជូនពរ ថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមហូបនំបញ្ចុកនៅពេលនេះ ដែលបានបង្ហាញពីសាមគ្គីភាព មិត្តភាព ឯកភាព ការស្រឡាញ់រាប់អាន និងជួបតែសំណាងល្អ ៕

 

Flag Counter