ពិធីទទួល-ជូនដំណើរ គណៈប្រតិភូនៃសមាគមព្រះពុទ្ធសាសនាជប៉ុន

  • Print

ថ្ងៃព្រហស្បតិ៍១១ កើត និងថ្ងៃ សុក្រ១២ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព .ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣និងទី១៤ ខែ១៣ ខែមិនា  ឆ្នាំ២០១៩ ក្រសួងធម្មការ និងសាសនា  សហការជាមួយក្រសួងព្រះបរមរាជវាំង បានរៀបចំទទួល-ជូនដំណើរ គណៈប្រតិភូនៃសមាគមព្រះពុទ្ធសាសនាជប៉ុន និមន្តអញ្ជើញមកព្រះរាជាណាចក្រកម្ពុជាដើម្បីចូលថ្វាយបង្គំគាល់ថ្វាយព្រះពរ ព្រះករុណាជាម្ចាស់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ។ ដោយឡែកក្រសួងធម្មការ និងសាសនា មានឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំ មន្រ្តីរាជការជាច្រើនអ្នក  និងមានព្រះសង្ឃចំនួន២០០ អង្គបានបាននិមន្ត និងអញ្ជើញទៅទទួល-ជូនដំណើរ គណៈប្រតិភូនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។