ពិធីបិទវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា

(ភ្នំពេញ)៖ នាថ្ងៃសុក្រ ១០រោច  ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩  ឯកឧត្តម ប៉ែន វិបុល អនុរដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា ក្រោមអធិបតីភាពសម្តេចព្រះមហាសុមេធាធិបតី នន្ទ  ង៉ែត ព្រះអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពោធិវង្ស អំ លីមហេង ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះរាជាគណៈមន្រ្តីសង្ឃជាន់ខ្ពស់ និងឯកឧត្តម ញាណ ភឿន តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅសាលអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ។ ជាកិច្ចចាប់ផ្តើមនៃកម្មវិធី ក៏មានការអានរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងពិទ្ធិកបឋមសិក្សា ដោយព្រះមង្គលវិសុទ្ធ សុខ សុភាព ព្រះប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ។ ក្នុងនោះ ព្រះមង្គលវិសុទ្ធ សុខ សុភាព បានលើកឡើងថា វគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា បានរៀបចំឡើងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ និងមានសិក្ខាកាមចូលរួមចំនួន១៣៥រូប ។  បន្ទាប់មកក៏មានចំណាប់អារម្មណ៍របស់តំណាងសិក្ខាកាម បានសំណូមពរឲ្យមានការរៀបចំវគ្គបណ្តុះបណ្តាលនេះ នៅពេលក្រោយៗទៀត ដើម្បីជាប្រយោជន៍ដល់ថ្នាក់ដឹកនាំនិងគណៈគ្រប់គ្រងវិស័យពុទ្ធិកបឋមសិក្សានៅតាមបណ្តាមូលដ្ឋាន អាចមានឱកាសអភិវឌ្ឃសមត្ថភាពដើម្បីពង្រឹង និងធានាប្រសិទ្ធភាពនៃការអនុវត្ត ជាមួយគ្នានោះ សម្តេចព្រះមហាសុមេធាធិបតី នន្ទ  ង៉ែត ព្រះអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ធូលផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់បទបង្ហាញ ដែលបានធ្វើឡើងដោយគ្រូឧទ្ទេសមានជំនាញ និងបទពិសោធន៍ សម្រាប់យកទៅអនុវត្តដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រង សំដៅលើកកម្ពស់ គុណភាពអប់រំ ប្រកនដោយសីលធម៌ គុណធម៌ ឧត្តមគតិ និងមនសិកាខ្ពស់ ។ បន្តមកទៀត ក៏មានសង្គថាបិទវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា និងមតិសំណេះសំណាលពីឯកឧត្តមទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ។ នៅចុងបញ្ចប់នៃកម្មវិធីបិទវគ្គ គណៈអធិបតីប្រគេន និងជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕

 

Flag Counter