​ពិធីទទួល​បដិសណ្ឋារកិច្ច​ សម្តេច​ឱម៉ាល់ប៉េ​ សោភិតៈ ព្រះសង្ឃនាយក ​នឹង ឯកឧត្ដម​ ម៉ៃទ្រីប៉ាឡា​ ស៊ី​រីសេនា​ ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គម​និយម​ស្រីលង្កា​

ថ្ងៃសៅរ៍ ១០កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី ១០ខែសីហា ឆ្នាំ២០១៩
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិ...ការវត្តលង្កាព្រះកុសុមារាម បានរៀបចំទទួលបដិសណ្ឋារកិច្ច សម្តេចឱម៉ាល់ប៉េ សោភិតៈ ព្រះសង្ឃនាយកនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កានិងចម្រេីនពរស្វាគមន៍ ឯកឧត្ដម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា និងលោកជំទាវ អញ្ជើញមកដល់វត្តលង្កាព្រះកុសុមារាម ដេីម្បីប្រតិស្ឋាន នូវព្រះសារីរិកធាតុ និងព្រះសិរិពោធិព្រឹក្ស ។
ក្រោយពីបញ្ចប់កម្មវិធីនៅវត្តលង្កាព្រះកុសុមារាម ឯកឧត្ដម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតី និងលោកជំទាវ បានបន្ត ទស្សនកិច្ច ពុទ្ធមណ្ឌលវិបស្សនាធុរះភ្នំព្រះរាជទ្រព្យ និងដាំដេីម នាគ ដែលជាដេីមឈេីម្យ៉ាងតំណាងជាតិ នៃប្រទេសស្រីលង្កា នៅទីអាវាសនោះផងដែរ។

សូមអនុមោទនាបុណ្យ!!!

Flag Counter