ពិធីបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៣៣

ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៩ នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គមបាន «បើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ» ជំនាន់ទី៣៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការនិមន្ត-អញ្ជើញចូលរួមជាគណៈអធិបតីមានដូចខាងក្រោម ៖
១  - សម្តេច ព្រះរាជាគណៈ សរុប៣អង្គ
២ - ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា
   - ឯកឧត្តម រដ្ឋលេខាធិការ ឯ.ឧ និងលោកជំទាវ អនុរដ្ឋលេខាធិការ ឯ.ឧ អគ្គនាយក សរុប២៣រូប
៣- សិក្ខាកាមអាចារ្យ
   - សិក្ខាកាមអាចារ្យមកពីបណ្តារាជធានី-ខេត្ត ចំនួន ១៨០រូប ស្ត្រីចំនួន ០៣ រូប ព្រះសង្ឃចំនួន២៣អង្គ។
         សូមគោរពជូនជ្រាបជារបាយកាណ៏!

Flag Counter