ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញចូលរួមសូត្រមន្តវេនបិណ្ឌទី១១ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ

រសៀលថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សួស ណារ៉ា ព្រមទាំងបុត្រាបុត្រី ចៅៗ  រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក ព្រឹទ្ធបុរស ប្រធានមន្ទីរធម្មការនិងសាសនាគ្រប់រាជធានី-ខេត្ត និងមន្ត្រីរាជការក្រោមឱវាទក្រសួងបានអញ្ជេីញចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១១ នៅវត្តលង្កាព្រះកុសុមារាម  ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

គួរបញ្ជាក់ផងដែរថាពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមកម្លេះ។ នេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋ ប្រជាពុទ្ធបរស័ទ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងផ្សេងៗ ជាពិសេសតាមទីអារាមនានា។

Flag Counter