ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តលង្កាព្រះកុសុមារាម

ព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សួស ណារ៉ា ព្រមទាំងបុត្រ និងចៅៗ  រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក ព្រឹទ្ធបុរស ប្រធានមន្ទីរធម្មការនិងសាសនាគ្រប់រាជធានី-ខេត្ត និងមន្ត្រីរាជការក្រោមឱវាទក្រសួងបានអញ្ជេីញចូលរួមរាប់បាត្រ វេរចង្ហាន់ និងនាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខទៅវេរថ្វាយសម្តេច ប្រគេនព្រះសង្ឃ នៅវត្តលង្កាព្រះកុសុមារាម បិណ្ឌវេនទី១១   ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីឧទ្ទិសនូវកុសលជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ពិសេសដើម្បីឧទ្ទិសដល់ដួងវិញានក្ខ័ន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៏ ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

Flag Counter