ឯកឧត្តមទេសរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូក្រសួងធម្មការនិងសាសនា គោរពវិញ្ញណក្ខន្ធព្រះសព សម្ដេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ

  • Print

ព្រឹកថ្ងៃសៅរ៍ ៦កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានដឹកនាំគណៈប្រតិភូក្រសួង បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ សម្ដេចព្រះសង្ឃនាយករងទី១ និងជាសម្តេចព្រះចៅអធិការវត្តសន្សំកុសល កាលពីវេលាម៉ោង១៥.៣០នាទីរសៀល ថ្ងៃអង្គារ ០២កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ ១០៦ព្រះវស្សា ដោយជរាពាធ ។ យើងខ្ញុំព្រះករុណា សូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយអាឡោះអាល័យជាទីបំផុតចំពោះការយាងទទួលព្រះអនិច្ចធម្មរបស់ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គ ឧទ្ធិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្តជាច្រើនឥតគណនាទាំងពុទ្ធចក្រ និងអាណាចក្រ។ យើងខ្ញុំព្រះករុណា សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ បានយាងទៅសោយសុខក្នុងឋានព្រះបរមសុខជានិច្ចនិរន្តរ៍តរៀងទៅ។