ឯកឧត្តមទេសរដ្ឋមន្រ្តីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨ ឆ្នាំ២០១៩

ទីស្ដីការក្រសួង៖រសៀលថ្ងៃសៅរ៍ ១៦រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២:៣០នាទី ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨ ឆ្នាំ២០១៩ ជាមួយសម្តេច ព្រះរាជាគណៈ តំណាងគណៈសង្ឃនាយកទាំងពីរគណៈ ជាលទ្ធផលនៃអង្គប្រជុំ៖

-ថ្ងៃប្រារព្ធពិធីគឺ ថ្ងៃចន្ទ-អង្គារ ៥-៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៩។

-ទីកន្លែងសម្រាប់កម្មវិធីបើក និងបិទ នៅសាលសន្និសិទចតុម្មុខ

-បានកំណត់យកប្រធានបទ” សុខដុមភាព និងស្ថេរភាពព្រះពុទ្ធសាសនានៅក្នុងសង្គមខែ្មរ” ដើម្បីពិភាក្សាក្នុងអង្គសន្និបាតសម្រាប់ជាទិសដៅអនុវត្តនាឆ្នាំខាងមុខ។

Flag Counter