ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យគណៈប្រតិភូ គណៈគម្មាធិការជាតិ ជនជាតិ នៃសាធារណៈរដ្ឋប្រជាមាណិតចិន ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ

 ទីស្តីការក្រសួង៖ រសៀលថ្ងៃចន្ទ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា  បានអនុញ្ញាតឱ្យឯកឧត្តម  សាន់ ស៊ុយអ៊េន (Mr_sun Xueyn) អនុរដ្ឋមន្រ្តីគណៈកម្មការជាតិ ជនជាតិ និងគណប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងផ្លាស់ប្តូរ ទស្សនៈលើការគ្រប់គ្រង់ និងទំនាក់ទំនងជនជាតិ របស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមាណិតចិន ដែលជាផលប្រយោជន៍ឆ្លើយតបតាមសេចក្តីត្រូវការជាអត្ថិភាពរបស់ក្រសួង និងក្នុងស្មារតីលើកម្ពស់គោលនយោបាយសុខដុមនីយកម្មសាសនានៅកម្ពុជា។

Flag Counter