ប្រឡងសញ្ញាបត្របត្រពុទ្ធិកមធ្យមសិក្សា បឋមភូមិ (នៅមណ្ឌលភ្នំពេញ _ពុវិសុ)

  • Print

ព្រឹកថ្ងៃពុធ១២កើត ខែមាឃឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ២០២០ ។ សម្តេច  ព្រះតេជគុណ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាប្រធានមេប្រយោគ និងគណ:កម្មការបាននិមន្តយាង និងអញ្ជើញចូលរួមកាត់វិញ្ញាសាប្រឡងសញ្ញាបត្របត្រពុទ្ធិកមធ្យមសិក្សា បឋមភូមិ (នៅមណ្ឌលភ្នំពេញ _ពុវិសុ) ក្រោមព្រះអធិបតីភាពនិងអធិបតីភាពសម្តេចព្រះមហាសុមេធា ធិបតីកិត្តិឧទ្ទេស បណ្ឌិត នន្ទ ង៉ែត សម្តេចព្រះ អគ្គាធិការ និង ឯកឧម ផ្លោក ផន រដ្ឋលេខាធិការ  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម  ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា ។ បេក្ខសមណ និងបេក្ខជន មណ្ឌលរាជធានីភ្នំពេញមានចំនួន៥៣៨អង្គ/នាក់(មាន ២២បន្ទប់)សម្រាប់បេក្ខសមណ បេក្ខជន សរុបទូទាំងប្រទេសមានចំនួន១២០០អង្គ/នាក់ មានចំនួន  ៤៩បន្ទប់ ( មាន ៣ មណ្ឌល គឺ ពុវិសុ  ( រាជធានីភ្នំពេញ) ពុ  វិ អ៉ឹង ធួង ខេត្ត បាត់ដំបង ពុ វិ សម្តេចជួន  ណាត ខេត្ត  កំពង់ចាម។ កើនឡើង(១៨១អង្គ/នាក់។