ពិធីបិទ “វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ” ជំនាន់ទី៣៥

នៅរសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ពិធីបិទ “វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ” ជំនាន់ទី៣៥ ក្រោមអធិបតីភាពឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម  ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯ.ឧ អគ្គនាយក អគ្គនាយករងប្រធាននាយកដ្ឋាន “វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ “ ជំនាន់ទី៣៥នេះ មានសិក្ខាកាមបានចូលមកសិក្សាសរុបចំនួន ១៧៣ រូប ក្នុងនោះព្រះសង្ឃមានចំនួន ៣២ អង្គ ស្រី្ត ៤ នាក់។ វគ្គសិក្សានេះបានដំណើរការ អស់រយៈពេល៧ថ្ងៃ ដោយមាន ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ បាននិមន្ត និងអញ្ជើញចូលរួមធ្វើបទបង្ហាញចំនួន ២៤ រូប លើមុខវិជ្ជាចំនួន ២៤ មុខវិជ្ជា ស្មើនឹង ៥៦ ម៉ោង តាមកម្មវិធីដែលបានគ្រោងទុក ហើយប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ ដូចដែលបានរំពឹងទុក ។  កម្មវិធីបិទវគ្គចប់នៅវេលាម៉ោង ៥.០០ ល្ងាចទី០៥.០២.២០

សូមគោរពជូនជ្រាបជារបាយការណ៏!


 

Flag Counter