ពិធីបុណ្យមាឃបូជា

 ព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០  ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា  ព្រមទាំងឯកឧត្តម លោកជំទាវ មន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនា  បានចូលរួមក្នុង ពិធីបុណ្យមាឃបូជា ដែលប្រារព្វធ្វើឡើង នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ) ដែលស្ថិត ក្នុង ស្រុក ពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ជិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។  ក្នុងឱកាសពិធីបុណ្យមាឃបូជានេះដែរ ឯកឧត្តម និងលោកជំទាវ បាននំាយកនូវគ្រឿងសក្ការបូជា ទៀន ធូប ផ្កាភ្ញី ព្រមទាំងបច្ច័យ ចង្ហាន់ ខ្ចប់ជាកញ្ចប់សម្រាប់ដាក់បាត្រប្រគេនព្រះសង្ឃ៣០០អង្គ(៨០អង្គផ្លូវការ)តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងតាមសទ្ធាជ្រះថ្លា ដើម្បី ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស  ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជាផងដែរ ។

 

Flag Counter