ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញទៅសួរសុខទុក្ខ ឯកឧត្តម ហ៊ឹម ឆែម អតីតរដ្ឋមន្រ្ដីក្រសួងធម្មការនិងសាសនា

  • Print

ព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញទៅសួរសុខទុក្ខ ឯកឧត្តម ហ៊ឹម ឆែម អតីតរដ្ឋមន្រ្ដីក្រសួងធម្មការនិងសាសនា និងជាទេសៈរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី សូមជូនពរឯកឧត្តមទេសរដ្ឋមន្រ្តី និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ទទួលបាននូវសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងពុទ្ធពរទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។