ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំការប្រជុំសម្រាប់ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា

ព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំកុរ ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ និងពិនិត្យការអនុវត្តន៍ការងារកន្លងមក សំដៅបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងការបន្តនិរន្តរភាពការងារជាមួយអង្គភាពជំនាញរបស់ក្រសួង នៅទីស្តីការក្រសួង ។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភានេះ ក្រសួង នឹងបន្តដាក់ចេញនូវគោលនយោបាយអាទិភាពមួយគឺ«លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គមនិងសុខដុមនីយកម្មសាសនា» ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦នៃរដ្ឋសភា។ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថាក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលយល់ឃើញថា យុទ្ធសាស្រ្តចតុកោណ ជាពិសេសគោលដៅសម្រាប់ កំណើនការងារ សមធម៌ និងប្រសិទ្ធភាព នៅតែចាំបាច់ និងសមស្រប សម្រាប់កម្ពុជាអនុវត្តក្នុងនីតិកាលទី៦ ឆ្នាំ២០១៨-២០២៣ តទៅទៀតដោយត្រូវពង្រឹងបន្ថែមទៀតលើសមិទ្ធផលសម្រេចបានកន្លងមក និងផ្តោតសំខាន់លើរបៀបវារៈ ធានា ប្រសិទ្ធភាព តាមរយៈការអនុវត្តអភិក្រម«ឆ្លុះកញ្ជក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

Flag Counter