ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញនាំយកថវិកាឧបត្ថម្ភជូនដល់កាកបាទក្រហមកម្ពុជា ចំនួន ២០០០ ដុល្លារអាមេរិក

រសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ ២២ ខែ មេសា ឆ្នាំ ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញនាំយកថវិកាឧបត្ថម្ភចំនួន ២០០០ ដុល្លារ(ពីរពាន់អាមេរិក) ជូនដល់កាកបាទក្រហមកម្ពុជា ចូលរួមអបអរសាទរខួបទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម និអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ«ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅក្នុងសង្គមជាតិយើង។

Flag Counter