កិច្ចប្រជុំ​ការងារ​ពុទ្ធ​សាសនបណ្ឌិត្យ

  • Print

កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំកិច្ចប្រជុំការងារ តាមសេចក្ដីសម្រេចការបែងចែកការងាររបស់ថ្នាក់ដឹកនាំទទួលបន្ទុក ក្រោមអធិបតីភាពឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងមានការចូលរួមពី៖

១. ឯកឧត្ដម សន ប៊ុនហួរ អនុរដ្ឋលេខាធិការទទួលបន្ទុក

២. ឯកឧត្ដម ថោ គឿន អនុរដ្ឋលេខាធិការទទួលបន្ទុក

៣. ឯកឧត្ដម ហ៊ឹម វិបុលឬទ្ធិ អគ្គនាយកកិច្ចការសាសនា

៤. ឯកឧត្ដម សាន សម្ផស្ស អគ្គនាយករងកិច្ចការសាសនា

៥. ឯកឧត្ដម ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យ

៦. លោក លោកស្រី ជាអនុប្រធានពុទ្ធសាសនបណ្ឌិត្យ និងប្រធានការិយាល័យចំណុះពុទ្ធសាសនបណ្ឌិត្យទាំងអស់។

អង្គប្រជុំបានប្រព្រឹត្តទៅក្រោមរបៀបវារៈចំនួនបីគឺ៖

១. របាយការណ៍ប្រចាំខែមេសារបស់ពុទ្ធសាសនបណ្ឌិត្យ

២. អានសេចក្រីសម្រេចលេខ០៩/២០ សសរ.កធស ចុះថ្ងៃទី១៧ ខែមេសា ឆ្នា២០២០ ស្ដីពីការបែងចែកភារកិច្ចថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា

៣. ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ