ឯកឧត្តម ឈិត សុខុន បានអនុញ្ញាតឱ្យលោក Jonh Lewisប្រធានបេសកម្មទទួលបន្ទុកកិច្ចការផ្សព្វផ្សាយសាសនាប្រចាំប្រទេសកម្ពុជា និងគណៈប្រតិភូសមាគមនៃសាសនាចក្រ ចូលជួបសម្តែងការគួរសម

  • Print

ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះដដែល ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យលោក Jonh Lewis ប្រធានបេសកម្មទទួលបន្ទុកកិច្ចការផ្សព្វផ្សាយសាសនាប្រចាំប្រទេសកម្ពុជា និងគណៈប្រតិភូសមាគមនៃសាសនាចក្រ ចូលជួបសម្តែងការគួរសម និងប្រគល់នូវសម្ភារៈមានគ្រឿងឧបភោគបរិភោគមានដូចជា៖អង្ករក្ងោកពង្សចំនួន៩តោនមីជាតិចំនួន២៥កេះធំ ប្រេងឆាចំនួន២៥កេះ ត្រីចំនួន១៥០យួរ ទឹកត្រីចំនួន ១៥០ដប ទឹកស៊ីអ៊ីវចំនួន ១៥០យួរ សាប៊ូ Protexចំនួន៥០៤ដុំ នៅទីស្តីការក្រសួងធម្មការ និងសាសនា។ ថ្លែងក្នុងឱកាសនោះ ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឱ្យលោក Jonh Lewis ប្រធានបេសកម្មទទួលបន្ទុកកិច្ចការផ្សព្វផ្សាយសាសនាប្រចាំប្រទេសកម្ពុជា និងគណៈប្រតិភូសមាគមនៃសាសនាចក្រ ដែលបានឧបត្ថម្ភនូវសម្ភារៈមានគ្រឿងឧបភោគបរិភោគក្នុងការចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ នៅកម្ពុជាសម្រាប់ប្រគេនតាមវត្តអារាម និងចែកជូនដល់មន្ត្រីរាជការបម្រើការងារនៅក្រសួងធម្មការ និងសាសនា ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ក្រុមគ្រួសារក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតទាបក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការជាច្រើនរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ស្របពេលដែលកម្ពុជាមកដល់នឹងថ្ងៃនេះអ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន១២០នាក់ និងពុំមានអ្នកស្លាប់នោះទេ។