តំណាងពុទ្ធសាសនបណ្ឌិត្យ និង តំណាងអង្គការ រីស្សូ កូសីកៃ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្ដមទេសរដ្ឋមន្ត្រី

រសៀលថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២០ តំណាងពុទ្ធសាសនបណ្ឌិត្យ និង តំណាងអង្គការរីស្សូកូសីកៃ  (តូក្យូ និង ភ្នំពេញ) បានអញ្ជើញ ដាក់កម្រងផ្កា និង គោរពវិញ្ញាក្ខន្ធសព ឯកឧត្ដម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា។ យើងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីសោកសង្រេងបំផុតជាមួយភរិយា និងក្រុមគ្រួសារនៃសព ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានទៅកាន់សុគតិភពកុំបីខានឡើយ ។ សូមជម្រាបថា ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ហើយបច្ចុប្បន្នជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាពនៅក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធនៅវេលាម៉ោង ១០ៈ៤៤នាទី ថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២០នេះ ហើយសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានក្នុងបុរីប៉េងហួតបឹងស្នោខណ្ឌច្បារអំពៅ។

Flag Counter