ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យ ឯកឧត្តម ខាន់ ខុន និង លោក ង៉ែត ប៊ុនថា ចូលជួបសម្តែងការគួរសម

  • Print

ព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យ ឯកឧត្តម ខាន់ ខុន នាយកសមាគមបេសកកម្មដំណឹងល្អ និង លោក ង៉ែត ប៊ុនថា នាយកប្រតិបត្តិ ក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត ឯ.ក ព្រមទាំង សហការី ចូលជួបសម្តែងការគួរសម និងប្រគល់នូវអង្ករចំនួន ១តោន និងថវិកាចំនួន ២លានរៀល នៅទីស្តីការក្រសួងធម្មការ និងសាសនា ។ ថ្លែងក្នុងឱកាសនោះ ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ខាន់ ខុន នាយកសមាគមបេសកកម្មដំណឹងល្អ និង លោក ង៉ែត ប៊ុនថា នាយកប្រតិបត្តិ ក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត ឯ.ក ព្រមទាំង សហការី ដែលបានឧបត្ថម្ភនូវអង្ករចំនួន ១តោន និងថវិកាចំនួន២លានរៀល ក្នុងការចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ នៅកម្ពុជាសម្រាប់ចែកជូនដល់មន្ត្រីរាជការបម្រើការងារនៅក្រសួងធម្មការ និងសាសនា និងបងប្អូនប្រជាពលរដ្ឋ ។