ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តន៍ ខែបន្ត

  • Print

ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែឧសភាឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍ ខែបន្ត និងមានការនិមន្ត អញ្ជើញចូលរួមពីសម្ដេច ព្រះរាជាគណៈ   ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះសាកលវិទ្យាធិការ  ប្រធាននាយកដ្ឋាន ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត នៅទីស្ដីការក្រសួងធម្មការ និងសាសនា។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំ និងផ្ដល់អនុសាសន៍ដល់មន្រ្តីរាជការជាថ្នាក់ដឹកនាំអង្គភាពជំនាញទាំងអស់ដូចខាងក្រោម៖

១- សូមឲ្យលោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់មើល និងពិនិត្យច្បាប់ លិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធទៅនឹងក្រសួងឲ្យបានច្បាស់លាស់ក្នុងការអនុវត្តទៅតាមតួនាទី ភារកិច្ច របស់ខ្លួន ។

២-ក្នុងការអនុវត្តទៅលើប្រកាស សារាចរ សេចក្តីណែនាំ និងលិខិតបទដ្ឋាននានារបស់ក្រសួងមិនសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ននោះទេ ត្រូវតែរួមគ្នាកែតម្រូវផងដែរ។

៣- ប្រធានមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត ត្រូវបន្តការអប់រំដល់មន្ត្រីរាជការក្រោមឱវាទ និងសហការជាមួយថ្នាក់ដឹកនាំគ្រប់សាសនាទាំងអស់ឲ្យប្រុងប្រយ័ត្នចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេបើទោះបីជាប្រទេសកម្ពុជា មានអ្នកឆ្លងនៅមានកម្រិតទាបក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការជាច្រើនរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។