ឯកឧត្តម លន់ មុនីរតនា រដ្ឋលេខាធិការតីក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ចក់ ឡេង

ព្រឹកថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ ឯកឧត្តម លន់ មុនីរតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ចក់ ឡេង ដែលបានទទួលមរណភាព កាលពីយប់រំលងអាធ្រាត្រថ្ងៃទី ២៦ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជរាពាធ នៅសង្កាត់ចតុមុខ រាជធានីភ្នំពេញ ។ នៅក្នុងឱកាសដ៏ក្តុកក្តួលនោះ ឯកឧត្តមក៏បានចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ខៀវ ហុង ចំពោះការបាត់បង់ នូវឧត្តមស្វាមីជាទីស្រឡាញ់នាពេលនេះ និងបានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ចក់ ឡេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ពិធីបុណ្យសព បានរៀបចំធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ ៤៦ ផ្លូវលេខ ២៤០ ក្រុមទី២៨ ភូមិទី៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

Flag Counter