ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យលើផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣ និងការពិនិត្យលើការរៀបចំគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២១

រសៀលថ្ងៃពុធ ៣រោច ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យលើផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣ និងការពិនិត្យលើការរៀបចំគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២១ និងមានការនិមន្ត អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះសាកលវិទ្យាធិការ ប្រធាននាយកដ្ឋានជំនាញ នៅទីស្ដីការក្រសួងធម្មការ និងសាសនា ។ បន្ទាប់ពីការរាយការណ៍ពីអង្គភាពជំនាញរួចមក ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំ និងផ្ដល់អនុសាសន៍ដល់មន្រ្តីរាជការជាថ្នាក់ដឹកនាំអង្គភាពជំនាញទាំងអស់ដូចខាងក្រោម៖

១-សូមឱ្យឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាពជំនាញទាំងអស់បានជ្រាបថា៖ បច្ចុប្បន្ននេះប្រទេសកម្ពុជាយើងមានសុខសន្តិភាព ស្ថេរភាពខាងនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

២-សូមឱ្យឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពជំនាញរៀបចំនូវថវិកាបន្ថែមទៀតសម្រាប់រៀបចំច្បាប់ស្តីពីសាសនា នៅព្រះរាជាណាចក្រកម្ពុជា។

៣-សូមឱ្យឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពជំនាញរៀបចំគម្រោងបន្ថែមទៀតសម្រាប់បណ្ដុះបណ្ដាលព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការទូទាំងប្រទេសឱ្យសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

Flag Counter