ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក យ៉ូស៊ិណូប៊ូ ឃូម៉ាហ្គាអ៊ិ ប្រធានអង្គការជប៉ុន - អាស៊ីណេតវើក ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃ ពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក យ៉ូស៊ិណូប៊ូ ឃូម៉ាហ្គាអ៊ិ ប្រធានអង្គការជប៉ុន - អាស៊ីណេតវើក ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមនិងប្រគល់នូវថវិកា សម្រាប់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រ ដែលជួបវិបត្តិដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួងធម្មការ និងសាសនា។ នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះប្រទេសជប៉ុនដែលតែងតែជួយដល់ប្រទេសកម្ពុជា និងក្រសួងធម្មការនិងសាសនាគ្រប់កាលៈទេសៈ ។ ក្នុងនោះផងដែរ លោក យ៉ូស៊ិណូប៊ូ ឃូម៉ាហ្គាអ៊ិ ប្រធានអង្គការជប៉ុន - អាស៊ីណេតវើក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលតែងតែគាំទ្ររាល់សកម្មភាពរបស់អង្គការជប៉ុន-អាស៊ីណេត វើក និងសូមកោតសរសើរយ៉ាងស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធម្មការ និងសាសនា ក្នុងការធ្វើឱ្យមានសុខដុមនីយកម្មខាងជំនឿសាសនានៅក្នងព្រះរាជាណាចក្រកម្ពុជា៕

 

Flag Counter