ឯកឧត្តម មិន ឃិន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០១៤-២០១៥

  • Print

 ថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០១៤
ភ្នំពេញ៖  ព្រះពុទ្ធសាសនាបានកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកក្នុងកិច្ចអភិវឌ្ឍវប្បធម៌ខ្មែរតាំងពីបុរាណកាលរហូតមកដល់ បច្ចុប្បន្នដែលនេះជាការចូលរួមចំណែកជាមួយផ្នែកអាណាចក្រដ៏ធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនា

បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ មានប្រសាសន៍ទូលប្រគេនលើកឡើងបែបនេះ ខណៈពេលលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០១៤-២០១៥ នាបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ ។

លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទូលប្រគេនឲ្យដឹងថាបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបាន

ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យធម្មការ និងសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ។ ជាការពិតណាស់ការរីកចម្រើនរបស់ពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នាវានឹងផ្ដល់ឲ្យគ្នាទៅវិញទៅមកជាការចាំបាច់ ជាក់ស្ដែងព្រះពុទ្ធសាសនា បានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ការអប់រំសីលធម៌សង្គម និងការកសាងសមិទ្ធផលផ្សេងៗជូនសង្គមជាតិទាំងមូល។
លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទូលប្រគេនបន្តទៀតថាការបើកបវេសនកាលពុទ្ធិកសិក្សា គឺតែងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលដែលនេះជាសក្ខីកម្មមួយឆ្លុះបញ្ចាំងឲ្យឃើញអំពីការយក

ចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពនិងគាំទ្រវិស័យព្រះពុទ្ធសាសនានិងការអភិវឌ្ឍន៍ធនធានមនុស្សដែល

មានតួនាទីសំខាន់មិនត្រឹមតែក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាល ។
លោក មិន ឃិន បានទូលប្រគេនលើកឡើងបន្តទៀតថាវិស័យពុទ្ធិកសិក្សាត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្ដាលទាំងផ្លូវធម៌ និងផ្លូវលោកដែលរហូតមកដល់ពេលនេះមានសមណនិស្សិត-និស្សិតកំពុងសិក្សាជាងបីម៉ឺនអង្គ-នាក់ ។ ដោយមានកិច្ចសហការរួមគ្នាយ៉ាងល្អរវាងក្រសួងធម្មការ និងសាសនា និងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៅព្រះរាជាណាចក្រកម្ពុជាមានសាលាពុទ្ធិកបឋមសិក្សាមានចំនួន៧៧៥កន្លែង និងមានសមណសិស្ស-សិស្សចំនួន២៦,៤៦២អង្គ\នាក់ សាលាពុទ្ធិកមធ្យមសិក្សាមានចំនួន៣៥សាលាមានសមណសិស្ស-សិស្ស៤,៨១៧អង្គ\នាក់ និងសាលាពុទ្ធិកមធ្យមសិក្សាមានចំនួន១៧សាលា មានសមណសិស្ស-សិស្ស១,៦៨៥អង្គ\នាក់ និងមានពុទ្ធិកសាកលវិទ្យាល័យចំនួន៣ គឺ ១-ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ២-ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និង៣-ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម ៕ ដោយ លោក ម៉ៅ សុខជា