ឯកឧត្តរដ្ឋមន្ត្រី បានអញ្ជើញចូលរួមសូត្រមន្តវេនបិណ្ឌទី១១ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ

រសៀលថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ហ៊ឹម ឆែម  រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា  ព្រមទាំងបុត្រាបុត្រី ចៅៗ  រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក ព្រឹទ្ធបុរស ប្រធានមន្ទីរធម្មការនិងសាសនាគ្រប់រាជធានី-ខេត្ត និងមន្ត្រីរាជការក្រោមឱវាទក្រសួងបានអញ្ជេីញចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១១ នៅវត្តលង្កាព្រះកុសុមារាម  ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។គួរបញ្ជាក់ផងដែរថាពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមកម្លេះ។ នេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋ ប្រជាពុទ្ធបរស័ទ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងផ្សេងៗ ជាពិសេសតាមទីអារាមនានា។

Flag Counter