ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ

ព្រឹកថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ ព្រមទាំងបុត្រ និងចៅៗ រួមជាមួយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទក្រសួងបានអញ្ជើញចូលរួមរាប់បាត្រ វេរចង្ហាន់ និងនាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខទៅវេរថ្វាយសម្តេច ប្រគេនព្រះសង្ឃ នៅវត្តលង្កាព្រះកុសុមារាម បិណ្ឌវេនទី១១   ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីឧទ្ទិសនូវកុសលជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដានពិសេសដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៏ ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឱ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

Flag Counter