ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសាសនានៅព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសាសនានៅព្រះរាជាណាចក្រកម្ពុជា ដែលមានការនិមន្ត អញ្ជើញចូលរួមពី សម្តេចព្រះសង្ឃនាយករង  សម្តេច ព្រះមន្រ្តីសង្ឃទាំងពីរគណៈ  ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន  នៅទីស្ដីការក្រសួងធម្មការ និងសាសនា។

Flag Counter