ពិធីផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់

  • Print

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤
ខេត្តពោធិសាត់ៈ នៅសាលាខេត្តពោធិសាត់ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ មានរៀបចំពិធីប្រកាស ផ្ទេរភារកិច្ចនិងតែងតាំងមុខដំណែងជាប្រធានមន្ទីរធម្មការនិងសាសនាខេត្តពោធិសាត់ ក្រោមអធិបតីភាព លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកស្រី ព្រមទាំងអភិបាលខេត្តពោធិសាត់ លោក ម៉ៅ ធនិន ផងដែរ។

    យោងតាមប្រកាលេខ០៨៩កធស.ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ស្តីពីការតែងតាំងលោក នូ ផេង ជាប្រធានមន្ទីរធម្មការនិងសាសនាខេត្តពោធិ៍សាត់ជំនួសលោក ខឹម ញៀម ដែលបានចូលនិវត្តន៍។
    លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោក ខឹម ញៀម អតីតជាប្រធានមន្ទីរ ដែលបានលះបង់ពេលវេលាគ្រប់បែបយ៉ាងក្នុងការដឹកនាំវិស័យធម្មការទាំងមូលឲ្យទទួលបានជោគជ័យសក្តិសមជាខេត្តមួយមានអរិយធម៌ វប្បធម៌ និងប្រពៃណីដ៏រុងរឿង។
  ថ្លែងក្នុងពិធី លោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា មិន ឃិន បានបញ្ជាក់ថា ការតែងតាំងនាពេលនេះ គឺជាដំណើរការធម្មតានៃនីតិវិធីរៀបចំមុខតំណែងក្នុងគោលបំណងសំដៅធ្វើឲ្យការងារដឹកនាំគ្រប់គ្រងការងារឲ្យមាននិរន្តភាព។
  លោក មិន ឃិន បានអំពាវនាវដល់លោក នូ ផេង ជាប្រធានមន្ទីរធម្មការនិងសាសនាខេត្តពោធិសាត់ ត្រូវអនុវត្តជាប្រចាំនូវបណ្តាំអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ឲ្យខិតខំបំពេញភារកិច្ចក្នុងតួនាទីឲ្យ បានហ្មត់ចត់និងទទួលបានប្រសិទ្ធិភាពខ្ពស់ជាពិសេសត្រូវឧស្សាហ៍ឆ្លុះកញ្ចក់និងជំរះអស់ទង្វើមិនសមគួរអាងបក្សអាងពួក រើសអើងមន្ត្រី បុគ្គលិកក្រោមឱវាទ ដែលទង្វើបែបនេះរាជរដ្ឋាភិបាលអាណត្តិទី៥បានកំពុងកំណែ ទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ សំដៅបង្កលក្ខណៈងាយដល់ការថែរក្សាស្ថេរភាពនិងកិច្ចអភិវឌ្ឍន៍តាមបែបលទ្ធិប្រ ជាធិបតេយ្យនិងសូមឲ្យអង្គភាពនានាជុំវិញខេត្តជួយផ្តល់ការគាំទ្រនិងរួមសហការជាមួយគ្នាក្នុងគោលបំណងតែមួយគឺការរីកចំរើនលើវិស័យសាសនាក្នុងខេត្តពោធិសាត់ទាំងមូល៕ដោយ លោក ម៉ៅ សុខជា