នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ៣១/០៧/២០១៩

កម្មវិធី«នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម»លើកទី២១២

        មេត្តាជា្របថា ថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៩ នាយកដ្ឋានបានរៀបចំកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី២១២ ស្មើនឹង ៧៥៧ បាទនៃគាថា (ចំណងជើងព្រះធម៌) ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការនិមន្តព្រះសង្ឃគណៈមហានិកាយចំនួន០៣ព្រះអង្គ ជាធម្មកថិកាចារ្យ ដើម្បីសម្តែងព្រះធម៌ទេសនាតាមប្រធានបទ និងមានការ និមន្ត-អញ្ជើញចូលរួមស្តាប់ដូចខាងក្រោម ៖

១-ព្រះសង្ឃចូលរួមស្តាប់ ១១ ព្រះអង្គ 

២-ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមមាន ០៥រូប (ស្រ្តី០១រូប)

-ឯកឧត្តម ប៉ុក វណ្ណធីរ អនុរដ្ឋលេខាធិការ

-ឯកឧត្តម អន ធាងអាន អនុរដ្ឋលេខាធិការ និងលោកជំទាវ

-ឯកឧត្តម ម៉ុម នាង ទីប្រឹក្សារក្រសួង

-លោកជំទាវ ចាន់ ម៉ារីសុវណ្ណ ទីប្រឹក្សាក្រសួង

៣-នាយកដ្ឋាន ចូលរួមចំនួន ០៣ គឺ

-នាយកដ្ឋានសាមីចំនួន ១៨រូប (ស្រី០៤រូប)

-ពុទ្ធសាសនបណ្ឌិត្យ ចំនួន ០១រូប 

-អធិការដ្ឋាន (ស្រ្តី ០១រូប

៤-អន្តរក្រសួងចំនួន១០ក្រសួងx៥= ៥០ រូប (ស្រី្ត៣១រូប)

៥-សាកលវិទ្យាល័យ ចំនួន០១ គឺ 

-សាកលវិទ្យាល័យអាស៊ីអឺរ៉ុប និស្សិតចំនួន ៣០រូប (ស្រី១៦រូប)

៦-មន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ (អវត្តមាន)

៧-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ (អវត្តមាន)។

៨-ពុទ្ធបរិស័ទមកពីមជ្ឈដ្ឋាននានាចំនួន ៦២រូប (ស្ត្រីចំនួន ៤៦ រូប)។ 

សរុបទាំងអស់ ចំនួន ១៨១ អង្គ/នាក់ (ព្រះសង្ឃ ១៤ អង្គ, ស្រី ៩៩ រូប)។

ក្នុងកម្មវិធីសម្តែងព្រះធម៌ មានធម្មកថិកាចារ្យ ចំនួន ៣ព្រះអង្គ 

១-ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងជាព្រះចៅអធិការវត្តនន្ទមុនី ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ជាប្រធានសម្របសម្រួល និគមវចនៈ សរុបខ្លឹមសារ និងដោះស្រាយសំណួរ។

២-ព្រះសទ្ធម្មវង្សា ខៀវ ម៉ាលីន ព្រះលេខាធិការអនុគណខណ្ឌចំការមន គង់នៅវត្តមហាមន្ត្រី កុដិលេខ២៨ រាជធានីភ្នំពេញ សម្តែងអំពី៖ 

-នត្ថិ  អត្តសមំ  បេមំ  ប្រែថា  សេចក្តីស្រឡាញ់អ្វីស្មើនឹងខ្លួនមិនមានឡើយ។

៣-ភិក្ខុអគ្គទិន្នកោ ផាន់ វណ្ណារ៉េត ធម្មធរអនុគណស្រុកសន្ទុក និងជាព្រះចៅអធិការវត្តស្វាយកល្ប ឃុំកកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ សម្តែងអំពី៖ 

-អត្តា សុទន្តោ បុរិសស្ស ជោតិ ប្រែថា ខ្លួនដែលទូន្មានល្អហើយ  ជាពន្លឺរបស់បុរស។

-និពន្ធកំណាព្យតាមខ្លឹមសារប្រធានបទធម៌ ដោយឯកឧត្តម ប៊ុន បុណ្យសារ៉ាត់ អគ្គនាយករងកិច្ចការសាសនា និងជាទីប្រឹក្សាក្រសួង, ស្មូតដោយលោកស្រី នេត្រ លីអេង ខេត្តតាកែវ។

Flag Counter