នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ១៣/កញ្ញា/២០១៩

  • Print

ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៩ នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម បានរៀបចំកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី២១៥ ស្មើនឹង ៧៦៦ បាទនៃគាថា (ចំណងជើងព្រះធម៌) ក្រោមអធិបតីភាព ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការនិមន្តព្រះសង្ឃគណៈមហានិកាយ ជាធម្មកថិកាចារ្យ ដើម្បីសម្តែងព្រះធម៌ទេសនាតាមប្រធានបទ និងមានការនិមន្ត-អញ្ជើញចូលរួមស្តាប់ដូចខាងក្រោម៖

១-ព្រះសង្ឃធម្មកថិកាចារ្យ ៣ ព្រះអង្គ

២-ព្រះសង្ឃចូលរួមស្តាប់ ៣០ ព្រះអង្គ 

៣-ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមមាន ០៣រូប 

   -ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ (អធិបតី)

   -ឯកឧត្តម អន ធាងអាន អនុរដ្ឋលេខាធិការ និងលោកជំទាវ

   -ឯកឧត្តម ប៉ុក វណ្ណធីរ អនុរដ្ឋលេខាធិការ

៤-នាយកដ្ឋាន ចូលរួមចំនួន ០៦ គឺ

   -នាយកដ្ឋានសាមីចំនួន ១៨រូប (ស្រី០៤រូប)

   -សហប្រតិបត្តិកាអន្តរជាតិ ចំនួន ០១រូប 

   -ពុទ្ធសាសនបណ្ឌិត្យ ចំនួន០២រូប 

   -នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ចំនួន០២រូប ស្រី្ត១

   -អធិការដ្ឋានក្រសួង ចំនួន ២រូប (ស្រី០១រូប)

   -នាយកដ្ឋានបុគ្គលិក (ស្ត្រី៣រូប)

៥-អន្តរក្រសួងចំនួន១៤ក្រសួងx៥= ៧០ រូប (ស្រី្ត៣៨រូប)

៦-សាកលវិទ្យាល័យ ចំនួន០១ គឺ 

   -សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានចាត់បញ្ជូនលោកគ្រូអ្នកគ្រូ និងនិស្សិតចំនួន ៣០រូប (ព្រះសង្ឃ២០អង្គ) និង (ស្រី០៣រូប)

៧-ពុទ្ធបរិស័ទមកពីមជ្ឈដ្ឋាននានាចំនួន ៣២រូប (ស្ត្រីចំនួន ២៦ រូប)។ 

សរុបទាំងអស់ចំនួន ១៩៣ អង្គ/នាក់ (ព្រះសង្ឃ ៣៣អង្គ, ស្រី ៨២ រូប)។

            គោរពជូនជ្រាបជារបាយការណ៏!!!