នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម២៧/តុលា/២០១៩

ថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៩ នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមបានរៀបចំកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី២១៨ ស្មើនឹង ៧៧៣ បាទនៃគាថា (ចំណងជើងព្រះធម៌) ក្រោមអធិបតីភាព ឯកឧត្តម កែ សំអឿន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការនិមន្តព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ជាធម្មកថិកាចារ្យ ដើម្បីសម្តែងព្រះធម៌ទេសនាតាមប្រធានបទ និងមានការនិមន្ត-អញ្ជើញចូលរួមស្តាប់ដូចខាងក្រោម ៖

១-ព្រះសង្ឃធម្មកថិកាចារ្យ ៣ ព្រះអង្គ

២-ព្រះសង្ឃចូលរួមស្តាប់ ១០ ព្រះអង្គ 

៣-ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមមាន ០៣រូប 

   -ឯកឧត្តម   កែ សំអឿន   អនុរដ្ឋលេខាធិការ (អធិបតី)

   -ឯកឧត្តម   សន ប៊ុនហួរ   អនុរដ្ឋលេខាធិការ

   -លោកជំទាវ   ម៉ែន នារីវុឌ្ឍី   ទីប្រឹក្សាក្រសួង 

៤-នាយកដ្ឋាន ចូលរួមចំនួន ០៤ គឺ

   -នាយកដ្ឋានសាមីចំនួន ១៨រូប (ស្រី០៤រូប)

  -នាយកដ្ឋានពុទ្ធសាសនា ចំនួន ០១រូប (ស្រ្តី) 

   -ពុទ្ធសាសនបណ្ឌិត្យ ចំនួន០១រូប 

៥-អន្តរក្រសួងចំនួន៩ក្រសួងx៥ = ៤៥ រូប (ស្រី្ត៣១រូប)

   -ទីស្តីការគណៈរដ្ឋមន្ត្រី

   -ក្រសួងរ៉ែ និងថាមពល    

   -ក្រសួងសុខាភិបាល

   -ក្រសួងមហាផ្ទៃ

   -ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ

   -អគ្គលេខាធិការរដ្ឋានរដ្ឋសភា

   -អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

   -អង្គភាពប្រឆាំងអំពើពុករលួយ

   -កាយឫទ្ធិនារីកម្ពុជា 

៦-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានចាត់បញ្ជូនសីលវន្ត សីលវតីពីវត្តចង្រ្កានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ចំនួន៣០រូប (ស្ត្រី២៧រូប)

៧-ពុទ្ធបរិស័ទមកពីមជ្ឈដ្ឋាននានាចំនួន ៤១រូប (ស្ត្រីចំនួន ៣២ រូប)។ 

សរុបទាំងអស់ ចំនួន ១៥២ អង្គ/នាក់ (ព្រះសង្ឃ ១៣ អង្គ, ស្រី ៩៦ រូប)។

 សូមគោរពជូនជ្រាបជារបាយការណ៏!

Flag Counter