នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម22/2/2020

ថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២០ នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃអគ្គនាយកដ្ឋានកិច្ចការសាសនា បានរៀបចំកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី២២៥ ស្មើនឹង៧៩៤បាទនៃគាថា (ចំណងជើងព្រះធម៌)ក្រោមអធិបតីភាពឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការនិមន្តព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ៣ព្រះអង្គ ជាធម្មកថិកាចារ្យ ដើម្បីសម្តែងព្រះធម៌ទេសនា ដែលមានការនិមន្ត និងអញ្ជើញចូលរួមស្តាប់ដូចខាងក្រោម ៖

១-ព្រះសង្ឃធម្មកថិកាចារ្យ ៣ ព្រះអង្គ

២-ព្រះសង្ឃចូលរួមស្តាប់ ១០ ព្រះអង្គ 

៣-ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមមាន ០៣រូប 

-ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា (ជាអធិបតី)

-ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ

-ឯកឧត្តម ប៉ុក វណ្ណធីរ អនុរដ្ឋលេខាធិការ

៤-នាយកដ្ឋានចំណុះឱ្យក្រសួងធម្មការ និងសាសនា

-នាយកដ្ឋានសាមីមន្ត្រីចូលរួមចំនួន ១៨រូប ស្រ្តី៤រូប    -វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតចំនួន ០២រូប

-អវត្តមានមន្ត្រី នៃនាយកដ្ឋានទាំង១១ នៃក្រសួងធម្មការ និងសាសនា!

៥-អន្តរក្រសួងចំនួន១០ក្រសួងx៥ = ៥០ រូប (ស្រី្ត២៨រូប)

-ក្រសួងកិច្ចការនារី

-ក្រសួងមុខងារសាធារណៈ

-ក្រុមប្រឹក្សាធម្មនុញ្ញ

-ធនាគាជាតិនៃកម្ពុជា

-រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល

-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

-ក្រសួងអប់រំ យុវជន និងកីឡា

-ក្រសួងអភិវឌ្ឍន៍ជនបទ

-ក្រសួងព័ត៌មាន

-ក្រសួងយុត្តិធម៌

៦-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ 

-បានចាត់បញ្ជូនសីលវតី វត្តគល់ទទឹង ចំនួន១៦រូប

៧-មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានចាត់បញ្ជូនសិស្ស១ វិទ្យាល័យគឺ ៖ 

-វិទ្យាល័យបឹងត្របែក ចំនួន ៥០រូប (ស្រ្តី ៣០រូប)

៨-ពុទ្ធបរិស័ទមកពីមជ្ឈដ្ឋាននានាចំនួន ៦៥រូប (ស្ត្រីចំនួន ៤៦ រូប)។ 

សរុបទាំងអស់ ចំនួន ២១៧ អង្គ/នាក់ (ព្រះសង្ឃ១៣អង្គ, ស្រី១២៤រូប)។

     សូមឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ មេត្តាទទួលនូវបុណ្យស្មើៗគ្នា !!!

Flag Counter