នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម ៨/ មីនា/ ២០២០

ថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២០ នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានរៀបចំកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី២២៦ ស្មើនឹង ៧៩៧ បាទនៃគាថា (ចំណងជើងព្រះធម៌) ក្រោមអធិបតីភាពឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការនិមន្តព្រះសង្ឃគណៈមហានិកាយ ៣ព្រះអង្គ ជាធម្មកថិកាចារ្យ ដើម្បីសម្តែងព្រះធម៌ទេសនា ដែលមានការនិមន្ត និងអញ្ជើញចូលរួមស្តាប់ដូចខាងក្រោម ៖

១-ព្រះសង្ឃធម្មកថិកាចារ្យ ៣ ព្រះអង្គ

២-ព្រះសង្ឃចូលរួមស្តាប់ ០៤ ព្រះអង្គ 

៣-ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមមាន ០៣រូប 

-ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា (អធិបតី)

-ឯកឧត្តម អន ធាងអាន អនុរដ្ឋលេខាធិការ

-ឯកឧត្តម ប៉ុក វណ្ណធីរ អនុរដ្ឋលេខាធិការ

៤-នាយកដ្ឋានចំណុះឱ្យក្រសួងធម្មការ និងសាសនា

-នាយកដ្ឋានស្រាវជ្រាវ....នាយកដ្ឋានសាមីមន្ត្រីចូលរួមចំនួន ១៩រូប ស្រ្តី៤រូប

-វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតចំនួន ០១រូប

-នាយកដ្ឋានបុគ្គលិកចំនួន ០១រូប (ស្រ្តី ១រូប)  

-នាយកដ្ឋានរដ្ឋបាល និងសរុបចំនួន ០១រូប

-នាយកដ្ឋាន អវត្តមាន អត់បានផ្តល់ពត៌មានចំនួន៨នាយកដ្ឋាន ,

៥-អន្តរក្រសួងចំនួន០៦ក្រសួងx៥ = ៣០ រូប (ស្រី្ត២៣រូប)

-ក្រសួងការពារជាតិ

-ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ

-អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

-ទីស្តីការគណៈរដ្ឋមន្ត្រី

-ក្រសួងមហាផ្ទៃ

៦-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ 

-បានចាត់បញ្ជូនសីលវតី ពីវត្តនន្ទមុនី ចំនួន១៥រូប (ស្រ្តី១១រូប)

៧-ពុទ្ធបរិស័ទមកពីមជ្ឈដ្ឋាននានាចំនួន ៣៩រូប (ស្ត្រីចំនួន ២៥ រូប)។ 

សរុបទាំងអស់ ចំនួន ១០៩ អង្គ/នាក់ (ព្រះសង្ឃ៧អង្គ, ស្រី៦៤រូប)។

  សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងអស់អនុមោទនាបុណ្យ ស្មើៗគ្នា!!!

Flag Counter