ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌល ស៊ូន នឹង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចាត់ទុកថា អង្គសិក្ខាសាលាដែលរៀបចំដោយអង្គការ DANMISSION សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា ពិតជាមានសារសំខាន់ខ្លាំងណាស់ និយាយជារួម និងនិយាយដោយឡែក ទិវាអង្គការសហប្រជាជាតិ ស្តីពីសប្តាហ៍សុខដុមនីយកម្មអន្តរជំនឿ-សាសនាពិភពលោកលើកទី១៣ ក្រោមប្រធានបទ៖ កិច្ចការពារបរិស្ថាន និងទេសចរណ៍សាសនា។ អង្គសិក្ខាសាលានេះមានការនិមន្តចូលរួមពីមេដឹកនាំព្រះពុទ្ធសាសនា មេដឹកនាំឥស្លាមសាសនា មេដឹកនាំគ្រីស្តសាសនា និងមន្ត្រីពាក់ពន្ធ័ជុំវិញខេត្តប្រមាន២០០អង្គនាក់។