ពុទ្ធសាសនបណ្ឌិត្យ

ពិធីកាត់វិញ្ញាសាប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព្រឹកថ្ងៃប្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់វិញ្ញាសាប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដែលមានបេក្ខសមណនិស្សិត-និស្សិតទាំងអស់៨៨៣អង្គ/នាក់ ដែលមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះអគ្គាធិការរង ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  អគ្គនាយក នាយិការងខុទ្ទកាល័យ និងគណៈកម្មការប្រឡងទូទាំងប្រទេស នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថាក្នុងការប្រឡងចូលរៀននេះ គឺជាការវិនិច្ឆ័យវាស់កម្រិតសមត្ថភាព ចំណេះដឹងរបស់បេក្ខសមណៈ បេក្ខជន ប្រកបដោយគតិយុត្ត។ ថ្ងៃនេះ គឺជាថ្ងៃដែលបេក្ខសមណៈ បេក្ខជនទាំងអស់ ត្រូវបញ្ចេញឱ្យអស់នូវចំណេះដឹង និងបទពិសោធន៍របស់ខ្លួនកន្លងមកទាំងពេលសិក្សារៀនសូត្រនៅក្នុងពុទ្ធិកវិទ្យាល័យ វិទ្យាល័យ និងទាំងពេលសិក្សាស្រាវជ្រាវនូវមុខវិជ្ជាទាំង៥គឺ ភាសាបាលី ព្រះពុទ្ធសាសនា ទស្សនវិជ្ជា វប្បធម៌ និងភាសាអង់គ្លេស ធ្វើយ៉ាងណាក្នុងការប្រឡងចូលរៀនរបស់ខ្លួន ឱ្យបានល្អប្រសើរ ដើម្បីឱ្យគណៈកម្មការវាយតម្លៃ ក៏ដូចជាគណៈមេប្រយោគឱ្យពិន្ទុ ផ្តល់នូវពិន្ទុល្អរបស់ខ្លួន។

Flag Counter