ព្រឹកថ្ងៃពុធ ១៤កើត ខែពិសាខឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម អាណាតូលី បូរូវីក( Anatoly BOROVIK )ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូស្ថានទូតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។