ពុទ្ធសាសនបណ្ឌិត្យ

លោកជំទាវ មិន ចណ្ឌីណែត អនុរដ្ឋលេខាធិកាក្រសួងធម្មការជួបពិភាក្សាការងារជាមួយ លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុណបា ប្រចាំព្រះរាជាណាចក្រកម្ពុជា

  • Print

ព្រឹកថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ មិន ចណ្ឌីណែត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុណបា ប្រចាំព្រះរាជាណាចក្រកម្ពុជា «លើការងារពង្រឹងកិច្ចសហប្រតិបត្តការ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យសាសនា កម្ពុជា-គុណបា» នៅទីស្តីការក្រសួង។