ពុទ្ធសាសនបណ្ឌិត្យ

កិច្ចប្រជុំពិភាក្សាការងារពុទ្ធិកសិក្សា

  • Print

រសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២  ឯកឧត្តម ឈិត សុខុន  រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារពុទ្ធិកសិក្សា ដោយមានការនិមន្តនិងអញ្ជើញចូលរួមពី សម្តេចព្រះពោធិវ័ង្ស អំ លីមហេង ព្រះអគ្គាធិការរង ព្រះប្រធានផ្នែក ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក នាយកខុទ្ទកាល័យ អគ្គនាយក លោក លោកស្រី ប្រធាននាយកដ្ឋាន ប្រធានផ្នែក និងមន្រ្តីជំនាញ នៅទីស្តីក្រសួង។

បន្ទាប់ពីកិច្ចពិភាក្សា និងពិគ្រោះយោបល់រួចមក ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ និងផ្តល់អនុសាសន៍ថា៖

១-សូមឱ្យនាយកដ្ឋានបុគ្គលិក និងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិសិក្សាស្រាវជ្រាវអំពីទិន្នន័យគ្រូក្របខណ្ឌពុទ្ធិកសិក្សាជាមួយគ្នា។

២-ព្រះមេគណនិងប្រធានមន្ទីរធ្វើការសហការគ្នា ដើម្បីស្វែងរកដោះស្រាយទៅលើបញ្ហាគ្រូពុទ្ធិកសិក្សា និងការដឹកនាំគ្រប់គ្រងវិស័យពុទ្ធិកសិក្សាតាមបណ្តារាជធានី ខេត្ត។

៣-សូមឱ្យមានការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់អំពីគ្រូពុទ្ធិកសិក្សា ដើម្បីមានមូលដ្ឋានក្នុងការស្នើសុំគោលការណ៍ជូនប្រមុខដឹកនាំរាជរដ្ឋាភិបាល។