ពុទ្ធសាសនបណ្ឌិត្យ

ពិធីបុណ្យប្រកាសគោរមងារព្រះរាជាគណៈថ្នាក់ចត្វា និងបណ្ឌិតកិត្តិយសប្រគេន ព្រះវិន័យមុនី ចឹក ចុន្ទ ព្រះគ្រួអនុគណខណ្ឌដង្កោ

  • Print

 

 

 

រាជធានីភ្នំពេញ:  នារសៀលថៃ្ងសៅ ៤កើត ពិខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ នៅវត្តឧត្តមពោធិព្រឹក្ស(ហៅវត្តស្លែង) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ឯកឧត្តម នរៈ រតនវឌ្ឍនោ ដំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម  ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យ ប្រកាសគោរពងារព្រះរាជាគណៈថ្នាក់ចត្វា  និងបណ្ឌិតកិត្តិយសប្រគេន ព្រះវិន័យមុនី ចឹក ចុន្ទ ព្រះគ្រូអនុគណខណ្ឌដង្កោ អមដំណើរដោយលោក គឹម ជួប ប្រធាននាយកដ្ឋានកិច្ចការព្រះពុទ្ធសាសនា លោក ឡេង ឫទ្ធី អនុប្រធាននាយកដ្ឋាន លោក ហុង ពេជ្រ អនុប្រធាននាយកដ្ឋាន លោកស្រី គឹម យ៉ុងវិធារី ប្រធានការិយាល័យ។

       ក្នុងពិធីនោះក៏មាននិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង ម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះវន រ័ត្ន កិត្តិបណ្ឌិត ណយ ច្រឹក ម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជគណៈថ្នាក់ឯក ឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភា សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល សម្តេចពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ លោកប្រធានមន្ទីរធម្មការ និងសាសនារាជធីភ្នំពេញ ព្រមទាំងពុទ្ធបរិស័ទ្ធ សរុបប្រមាណជិត១០០០ អង្គ/នាក់ ។  ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនឹករលឹក  ពីសំណាក់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រគេនជូនចំពោះសម្តេច ព្រះរាជាគណ: ព្រះមេគុណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុថេរគ្រប់ព្រះអង្គ ឯកឧត្តម អស់លោក លោកស្រី និងអង្គពិធីទាំងមូល សូមមានសុខភាពល្អ ជាសផុតពីជំងឺកូវីដ-១៩ និងសូមជួបប្រទះតែនិងពុទ្ធពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងពិធីនោះផងដែរឯកឧត្តមក៏បានផ្តល់នូវសាសនសុភាសិតមួយចំនួនដូចខាងក្រោម÷

-វិនយោ សាសនស្ស មូលំ វិន័យជាឫសគល់នៃព្រះពុទ្ធសាសនា។

-សាមគ្គី សាមគ្គានំ តបោ សុខោ ការព្រមព្រៀងនៃពួកគណៈនាំមកនូវសេចក្តីសុខ។

-សាមគ្គីដង្ហើមការងារជាក្រុម ភាពប្រមូលផ្តុំមិនអញនិយម ប្រដូចទៅនឹងពពួកសត្វឃ្មុំ រួបរួមជាធំរួមសុខរួមទុក្ខ។

-ព្រះសង្ឃគួរដល់ការគារវៈ ជាទីពឹងពាក់នៃបរិស័ទ្ធ និងជាស្រែបុណ្យជួយប្រោសសត្វ យើងគួរប្រតិបត្តិការឱ្យទាន។