ពុទ្ធសាសនបណ្ឌិត្យ

ពិធីបិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៣៨

  • Print

រសៀលថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៨  ខែកក្កដាឆ្នាំ ២០២២ ឯកឧត្តម ញាណ ភឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៣៨ ដែលមានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន គ្រូឧទ្ទេសាចារ្យ សិក្ខាកាមព្រះសង្ឃ និងអាចារ្យ និងមានសិក្ខាកាមបានចូលមកសិក្សាសរុបចំនួនចំនួន ១៧៣ អង្គ/នាក់ នៅទីស្ដីការក្រសួង។ 

  ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះដែរ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមជាអាចារ្យដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះក្នុងន័យលើកកំពស់ការពង្រឹង ការប្រតិបត្តិនូវប្រពៃណីទំនៀមទម្លាប់ខ្មែរឱ្យបានគត់មត់ ស្របតាមចរន្តហូរចូលនៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍលើគ្រប់វិស័យ។