ពុទ្ធសាសនបណ្ឌិត្យ

ពិធីសម្ភោធស្តូបអនុស្សាវរីយ៍ យុទ្ធជនពលី កម្ពុជា-វៀតណាមខេត្តកំពត

កំពតៈ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ លោក មិន ឃិន អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការក្រុមប្រឹក្សារណ សិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកស្រីជាភរិយា លោក ងៀន ថាញ់គង់ អនុរដ្ឋមន្ត្រីក្រសួងការពារ ជាតិវៀត ណាមនិងជាប្រធានការងារពិសេសរដ្ឋាភិបាលវៀតណាម និងលោក ខូយ ឃុនហួរ ប្រធានគណៈកម្មាធិការរណសិរ្ស សាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា

និងជាអភិបាលខេត្តកំពត បានអញ្ជើញប្រារព្ធពិធីសម្ភោធស្តូបអនុស្សាវរីយ៍យុទ្ធជនពលីមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅលើសួនច្បារក្នុងក្រុងកំពត ខេត្តកំពត។ 

 

ក្នុងនាមក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក មិន ឃិន បានមានប្រសាសន៍ថា កោតស                                                          រសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់របស់ថ្នាក់ដឹកខេត្តដែលបានធ្វើឲ្យការងារជួសជុលស្តូបមិត្តភាព កម្ពុជា-វៀតណាមខេត្តកំពតសម្រេចជាស្ថាពរហើយសមិទ្ធិផលទាំងនេះទុកជាផលប្រយោជន៍រួមរបស់ជាតិជាពិសេស                                                                                                     ដើម្បីពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាពយូរអង្វែងកម្ពុជា-វៀតណាម។ នេះបានបញ្ជាក់ឲ្យឃើញ ពីភាពរីកចំរើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ តាមទិសស្លោក “ជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេរយូរអង្វែង” ជាក់ស្តែងទំនាក់ទំនងប្រទេសទាំងពីរក៏បានឈានចូលទំព័រថ្មីនៃប្រវត្តិសាស្ត្រដោយសម្រេចបានសន្តិភាព បូរណភាពទឹកដី វឌ្ឍនភាព ការអភិវឌ្ឍន៍ និងការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់ក្នុងការរួមចំណែកដល់សុខសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងពិភពលោក។

លោក មិន ឃិន មានប្រសាសន៍ថា ទំនាក់ទំនងទ្វេរភាគីកម្ពុជា វៀតណាម បាននិងកំពុងស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យតាំងពីវិស័យនយោបាយរហូតដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ វិទ្យាសាស្រ្ត និងពាណិជ្ជកម្មជាពិសេសប្រទេសយើងទាំងពីរសម្រេចបានដំណោះស្រាយនៃការបោះបង្គោលព្រំដែនគោកស្ទើចប់ទាំង ស្រុងថែមទាំងបានផ្តល់បរិស្ថានគ្របដណ្តប់សម្រាប់ការថែរក្សាសន្តិភាព ស្ថេរភាព ការបង្កើនល្បឿនអភិវឌ្ឍសេដ្ឋកិច្ច គឺដើម្បីលើកកម្ពស់ជីវភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៃប្រទេសទាំងពីរ។

លោក ងៀន ថាញ់គង់ បានលើកឡើងថា ការចូលរួមសម្ពោធស្តូបអនុស្សាវរីយ៍យុទ្ធជនពលីកម្ពុជា-វៀតណាមខេត្តកំពតគឺជាសំណង់ មួយក្នុងចំណោមសំណង់ដែលមានអត្ថន័យនិងជាគំរូដែលមានអត្ថន័យនិងជាគំរូដ៏ពិសិដ្ឋនៃទំនាក់រវាងប្រទេសយើងទាំងពីរដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយៗបានយល់បានដឹង ព្រមទាំងបានសម្តែងនូវការដឹងគុណចំពោះពលិកម្មដ៏ធំធេងរបស់វីរយុទ្ធជនកម្ពុជា-វៀតណាម និងជាពិសេសចំពោះលោកឱពុកអ្នកម្តាយដែលបានបញ្ជូនកូនចៅរបស់ខ្លួនទៅសមរភូមិដើម្បីប្រយុទ្ធប្រឆាំងនិងខ្មាំងសត្រូវដោយហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិនិងមាតុភូមិ ហើយក៏សូមប្តេជ្ញាចិត្តរៀនសូត្រ តាមគំរូវីរភាពយុទ្ធជនកម្ពុជា-វៀតណាមនិងប្តេជ្ញាចិត្តរួមកម្លាំងគ្នាកសាងចំណងសាមគ្គីភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

លោក ខូយ ឃុនហួរ មានប្រសាសន៍ថាសំណង់នេះបានចាប់ផ្តើមសាងសង់ជាបន្តបន្ទាប់គួបផ្សំនឹងអាយុកាលនៃសំណងមានចំណាស់ជាង២១ឆ្នាំផងនោះ នៅឆ្នាំ២០០៨ ខេត្តកំពតបានលើកសំណើរជូនខេត្តគៀនយ៉ាងដើម្បីជួសជុលកែលម្អស្តូបដោយធ្វើការសិក្សារួមគ្នាជាមួយមន្ត្រីបច្ចេកទេសហើយរហូតដល់ខែមករា ឆ្នាំ២០១០ ខេត្តគៀងយ៉ាងបានផ្តល់ថវិកានិងបានជួសជុលកែលម្អជាបន្តបន្ទាប់។ នៅចុងខែកុម្ភៈ ឆ្នាំ២០១៦ ក្រសួងការពារជាតិសង្គមនិយមវៀតណាមបានផ្តល់ថវិកាតាមរយៈក្រសួងធម្មការនិងសាសនាសម្រាប់ធ្វើការជួសជុលកែលម្អរស្តូបអនុស្សាវរីយ៍យុទ្ធជនពលីកម្ពុជា-វៀតណាមត្រូវបានបពា្ចប់ជាស្ថាពរហើយបានសម្ពោធដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ៕

 

Flag Counter